Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 22:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គេ​នឹង​អូស​សាក‌សព​យេហូ‌យ៉ាគីម​ចេញ​ពី ក្រុង​យេរូ‌សាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​នឹង​បញ្ចុះ​សព​យេហូ‌យ៉ាគីម ដូច​ជា​បញ្ចុះ​សព​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម​បង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 គេ​នឹង​អូស​សាក‌សព​យេហូ‌យ៉ាគីម​ចេញ​ពី ក្រុង​យេរូ‌សាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។

សូមមើលជំពូក ចម្លង




យេរេមា 22:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូ‌បោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។ យើង​នឹង​បោស​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ដូច​គេ​បោស​សំរាម ទាល់​តែ​អស់​ដែរ។


កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូ‌ដា ជា​កូន​របស់​លោក​ពេដា‌យ៉ា ជា​អ្នក​ស្រុក​រូម៉ា។


កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​សោយ​ទិវង្គត ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។


ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល ជើង និង​ដៃ​ប៉ុណ្ណោះ។


ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះ‌បាទ​យេហូ‌យ៉ាគីម ហើយ​ចាប់​ស្ដេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។


ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជ‌ពង្ស​ណា​ម្នាក់​របស់​យេហូ‌យ៉ាគីម ស្នង​រាជ្យ​ស្ដេច​ដាវីឌ​ទេ។ សាក‌សព​របស់​យេហូ‌យ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។


នៅ​ថ្ងៃ​ធ្វើ​ពិធី​តម​អាហារ ចូរ​អ្នក​ទៅ​ព្រះ‌វិហារ ហើយ​អាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​សរសេរ​ក្នុង​ក្រាំង​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់។ ចូរ​អាន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ស្ដាប់​ដែរ។


ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។


ប្រជា‌ជាតិ​នានា​លើក​ទ័ព​ពី​គ្រប់​ទិស‌ទី ពី​គ្រប់​អាណា‌ខេត្ត នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​សិង្ហ​ស្ទាវ​នោះ ហើយ​វា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។


អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម