ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 17:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

សូមមើលជំពូក



អេ‌សេ‌គាល 17:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ដែរ។ ស្ដេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។


ភ្នែក​ទូលបង្គំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះអង្គ!


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។


ខ្ញុំ​ក៏​បាន​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ព្រះ‌ករុណា និង​ប្រជា‌ជន​ដាក់​ខ្លួន​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន សូម​បម្រើ​ស្ដេច និង​ប្រជា‌រាស្ត្រ​នោះ​ទៅ ទើប​ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​បាន​រួច​ជីវិត។


ទោះ​បី​ទំពាំង‌បាយជូរ​នេះ​ដុះ​យ៉ាង​មាំ​ក្ដី ក៏​វា​ពុំ​អាច​លូត​លាស់​បាន​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។


«ចូរ​សួរ​ពូជ​បះ‌បោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន នាំ​យក​មក​ស្រុក​បាប៊ី‌ឡូន។