Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 24:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជា​ប្រាកដ​ថា "យើង​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ និង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅហ្វាយនឹង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​នឹង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




យេរេមា 24:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស​គឺ​យ៉ូហាណាន ជា​បុត្រ​ច្បង យេហូ‌យ៉ាគីម​ជា​បុត្រ​ទី​ពីរ សេ‌ដេគា​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។


ខ្ញុំ​ក៏​ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ តែ​ក្រណាត់​នោះ​ពុក​អស់ ប្រើ​ការ​លែង​កើត។


យើង​ងាក​មក​រក​ក្រុង​នេះ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ឲ្យ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កម្ទេច​ទីក្រុង”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ល្អី​មួយ​មាន​ដាក់​ផ្លែ​ឧទុម្ពរ​ល្អៗ ដូច​ផ្លែ​ដែល​គេ​បេះ​នៅ​ដើម​រដូវ ល្អី​មួយ​ទៀត​មាន​សុទ្ធ​តែ​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​ពុំ​អាច​បរិភោគ​បាន​ឡើយ។


«ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: មនុស្ស‌ម្នា​ចូល​ចិត្ត​ផ្លែ​ឧទុម្ពរ​ល្អ​យ៉ាង​ណា យើង​ក៏​ពេញ​ចិត្ត​នឹង​ជន‌ជាតិ​យូដា​ដែល​យើង​បាន​បណ្ដេញ​ចេញ​ពី​ទី​នេះ ឲ្យ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ខាល់ដេ​យ៉ាង​នោះ​ដែរ។


ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរា‌ជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កម្ទេច​ក្រុង​នេះ​បាន​ដែរ”»។


ព្រះ‌បាទ​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​មក ហើយ​សាក​សួរ​លោក​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ណា​មួយ​ពី​ព្រះ‌អម្ចាស់​ឬ​ទេ?»។ លោក​យេរេមា​តប​ថា៖ «ក្រាប​ទូល! ព្រះ‌ករុណា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។


កាល​លោក​យេរេមា​ថ្លែង​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រគល់​ឲ្យ​លោក​នាំ​មក​ប្រាប់​ពួក​គេ ចប់​សព្វ​គ្រប់​ហើយ


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ស្រុក​ប៉ាត្រូស​ដូច​ត​ទៅ:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម