ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
អេសេគាល 17:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ដែលបានដាំដូច្នេះហើយ តើចម្រើនឡើងបានឬ? តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើត បក់មកប៉ះត្រូវទេឬ? វានឹងត្រូវស្វិតក្រៀមនៅកន្លែងដែលដុះនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ មើល ដែលបានដាំដូច្នេះហើយ តើនឹងចំរើនឡើងបានឬ តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើតបក់មកប៉ះត្រូវទេឬអី អើ នឹងត្រូវស្វិតក្រៀមទៅ នៅកន្លែងដែលដុះនោះឯង។ អាល់គីតាប ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។ |
ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា: «មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន មកលើប្រជាជនរបស់យើង។ ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «តើដើមទំពាំងបាយជូរនេះអាចចម្រើនលូតលាស់បានឬ? ឥន្ទ្រីទីមួយនឹងដកឫស ព្រមទាំងជម្រុះផ្លែរបស់វា ទុកឲ្យដើមវាក្រៀមស្ងួត ហើយស្លឹកដែលទើបនឹងដុះក៏ក្រៀមស្ងួតអស់ដែរ។ ដើម្បីដកឫសរបស់វា មិនចាំបាច់ប្រើកម្លាំងខ្លាំង ឬកងទ័ពច្រើនឡើយ។
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង» តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយ គេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។
ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។
ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ព្រះអង្គយាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។
ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។
អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។
នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ