ហេតុនេះបានជាយើងសម្តែងបារមីប្រឆាំងនឹងនាង យើងកាត់បន្ថយទឹកដីរបស់នាង ហើយប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ គឺពួកភីលីស្ទីនដែលនឹកខ្មាសចំពោះអំពើថោកទាបរបស់នាង។
ដូច្នេះ មើល៍! យើងបានលូកដៃទៅលើអ្នកហើយ ក៏បន្ថយចំណែករបស់អ្នកចុះ ហើយបានប្រគល់អ្នកដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់អ្នក គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់អ្នក។
ដូច្នេះមើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង
ហេតុនេះបានជាយើងសំដែងការអស្ចារ្យប្រឆាំងនឹងនាង យើងកាត់បន្ថយទឹកដីរបស់នាង ហើយប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ គឺពួកភីលីស្ទីនដែលនឹកខ្មាសចំពោះអំពើថោកទាបរបស់នាង។
គ្រានោះព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។
ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ ដៃរបស់ប្រជាជាតិនានា ព្រះអង្គឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។
ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក
ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ ។
ប្រសិនបើព្យាការីចាញ់ការល្បួងរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាព្រះអម្ចាស់បានបណ្ដោយឲ្យព្យាការីនោះចាញ់ការល្បួង។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។
ហេតុនេះ យើងនឹងប្រមូលសហាយទាំងអស់ដែលពេញចិត្តនាង គឺទាំងអ្នកដែលនាងស្រឡាញ់ ទាំងអ្នកដែលនាងស្អប់ យើងនឹងប្រមូលពួកគេពីគ្រប់ទីកន្លែងឲ្យមកប្រឆាំងនឹងនាង។ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ហើយបើកកេរខ្មាសរបស់នាងឲ្យពួកគេឃើញ។
នាងមិនត្រឹមតែយកតម្រាប់តាមពួកគេ និងប្រព្រឹត្តអំពើគួរស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ គឺនាងប្រព្រឹត្តអំពើគ្រប់យ៉ាងអាក្រក់លើសពួកគេទៅទៀត។
គ្រានោះ អំពើអាក្រក់របស់នាងមិនទាន់បើកមុខនៅឡើយទេ។ ឥឡូវនេះ ដល់វេនដែលក្រុងនានានៃស្រុកអារ៉ាម និងស្រុកភូមិនៅជុំវិញ ប្រមាថមើលងាយនាងហើយ។ ក្រុងទាំងឡាយនៃស្រុកភីលីស្ទីន ដែលនៅជិតខាងនាង ក៏នាំគ្នាមើលងាយនាងដែរ។
ហេតុនេះ អូហូលីបាអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងនាំសហាយរបស់នាង គឺអស់អ្នកដែលនាងស្អប់ខ្ពើមនោះឲ្យមកប្រឆាំងនឹងនាង។ យើងនឹងនាំពួកគេមកវាយប្រហារនាងពីគ្រប់ទិសទី។
ដោយយើងមានចិត្តប្រច័ណ្ឌ យើងនឹងបណ្ដោយឲ្យពួកគេធ្វើបាបនាងយ៉ាងឃោរឃៅ ពួកគេកាត់ច្រមុះ និងកាត់ត្រចៀកនាង ព្រមទាំងសម្លាប់កូនចៅរបស់នាង ដោយមុខដាវ ពួកគេនឹងយកកូនប្រុសកូនស្រីរបស់នាងទៅដុតទាំងរស់។
នៅថ្ងៃនោះ យើងនឹងដាក់ទោស ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។ យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើឲ្យពួកគេមានកិត្តិយស និងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។
រីឯស្នែងទាំងដប់ដែលលោកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ត្រីពេស្យានោះ ហើយធ្វើឲ្យនាងនៅស្ងាត់ឈឹង ទាំងសម្រាតនាងឲ្យនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និងយកនាងទៅដុតក្នុងភ្លើងទៀតផង