Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ហេតុ​នេះ យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរ‌ខ្មាស​របស់​នាង​ឲ្យ​ពួក​គេ​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 នោះ​មើល៍ យើង​នឹង​ប្រមូល​ពួក​សហាយរបស់​អ្នក ដែល​អ្នក​បាន​ត្រេក‌អរ​ជា‌មួយ​គ្នា និង​ពួក​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ស្រឡាញ់ ព្រម​ទាំង​ពួក​ដែល​អ្នក​បាន​ស្អប់​ផង យើង​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស រួច​យើង​នឹង​បើក​កេរ‌ខ្មាស​អ្នក​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 នោះ​មើល អញ​នឹង​ប្រមូល​ពួក​សហាយ​ឯង ដែល​ឯង​បាន​ត្រេក‌អរ​ជា​មួយ​គ្នា នឹង​ពួក​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ស្រឡាញ់​នោះ ព្រម​ទាំង​ពួក​ដែល​ឯង​បាន​ស្អប់​ផង អើ អញ​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស រួច​អញ​នឹង​បើក​កេរ‌ខ្មាស​ឯង​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ហេតុ​នេះ យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរ‌ខ្មាស​របស់​នាង​ឲ្យ​ពួក​គេ​ឃើញ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:37
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​អ្នក គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក យើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នក ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។


ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជា ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?” នោះ​តោង​ដឹង​ថា ខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នក និង​រំលោភ​លើ​អ្នក​ដូច្នេះ ព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។


យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើង រហូត​ដល់​ក្បាល ដើម្បី​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។


«យេរូ‌សាឡឹម​អើយ ចូរ​ឡើង​ទៅ​ភ្នំ​លីបង់ ហើយ​ស្រែក​យំ​ចុះ! ចូរ​ទៅ​យំ​សោក​នៅ​ខ្ពង់​រាប​បាសាន! ចូរ​ទៅ​ស្រែក​ពី​លើ​ភ្នំ​អាបា‌រីម! ដ្បិត​គូ​ស្នេហ៍​របស់​អ្នក បាន​វិនាស​ហិន‌ហោច​អស់​ហើយ។


យេរូ‌សាឡឹម​អើយ ហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុប‌តែង​ខ្លួន ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស និង​លាប​ត្របក​ភ្នែក? នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេ អស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុន បែរ​ជា​មើល‌ងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។


ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។


យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ* អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។


គ្រា​នោះ អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ប្រមាថ​មើល‌ងាយ​នាង​ហើយ។ ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​ភីលីស្ទីន ដែល​នៅ​ជិត​ខាង​នាង ក៏​នាំ​គ្នា​មើល‌ងាយ​នាង​ដែរ។


ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​មក​រក​នាង ដើម្បី​រួម​ដំណេក​ជា​មួយ​នាង ហើយ​បង្ខូច​នាង​ឲ្យ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។ នាង​បាន​ខូច​ខ្លួន​ជា​មួយ​ពួក​គេ រហូត​ដល់​នាង​ស្អប់​ខ្ពើម​ពួក​គេ។


ឥឡូវ​នេះ យើង​បើក​កេរ‌ខ្មាស​នាង នៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។


បើ​មិន​ដូច្នោះ​ទេ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ទុក​ឲ្យ​ខ្លួន​នៅ​ទទេ ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត យើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង​វាល​រហោ‌ស្ថាន។ យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែង យើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្ដី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ព្រះចៅ​អធិរាជ។


រីឯ​ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ឈឹង ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម