អេសាយ 59:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។ ព្រះគម្ពីរខ្មែរសាកល ពួកគេភ្ញាស់ពងរបស់ពស់ពិស ហើយព័ទ្ធជាសំណាញ់ពីងពាង; អ្នកដែលហូបពងរបស់ពួកវានឹងស្លាប់ ហើយពងដែលជាន់បែក ក៏ញាស់ចេញជាពស់វែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ រមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក ក៏ញាស់ចេញជាពស់វែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក អាល់គីតាប គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។ |
ភីលីស្ទីនទាំងមូលអើយ មិនត្រូវរីករាយ ដោយឃើញដំបងដែល ធ្លាប់វាយអ្នក បានបាក់នោះឡើយ! ដ្បិតនឹងមានពស់វែកមួយ កើតចេញពីពូជរបស់ពស់នោះ ហើយក៏នឹងមានពស់អសិរពិសកើតចេញ ពីពងរបស់ពស់វែកនោះដែរ។
រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។
នែ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន។
កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធ*របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?