ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។
អេសាយ 5:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ បក់បោកមកលើប្រជាជាតិនេះ។ ពេលក្រឡេកមើលស្រុកនោះ គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតវិញ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ពួកគេគ្រហឹមដាក់អ៊ីស្រាអែល ដូចជាសូរសន្ធឹកនៃសមុទ្រ។ បើអ្នកណាមើលទៅទឹកដីនោះ នោះមើល៍! មានតែភាពងងឹត និងទុក្ខវេទនា សូម្បីតែពន្លឺនឹងទៅជាងងឹតដោយពពក៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃ នឹងងងឹតសូន្យទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត នឹងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ។ អាល់គីតាប ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ បក់បោកមកលើប្រជាជាតិនេះ។ ពេលក្រឡេកមើលស្រុកនោះ គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតវិញ។ |
ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។
ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។ ព្រះអម្ចាស់នៃពិភពទាំងមូល ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ និងឮស្នូរសំឡេងសាសន៍ទាំងឡាយ គគ្រឹកគគ្រេងដូចរលកសមុទ្រ
សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប: ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់ នឹងរកយុត្តិធម៌ឲ្យយើង ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មុនពេលព្រះអង្គនាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងឮសម្រែកភ័យខ្លាច ចលាចលកើតមាននៅក្នុងស្រុក គឺមិនមែនសន្តិភាពទេ!
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតម្រៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងបាប៊ីឡូន!
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតម្រៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ទីរ៉ុសអើយ យើងនឹងប្រហារអ្នក យើងនឹងនាំប្រជាជាតិយ៉ាងច្រើន ដូចរលកសមុទ្រមកវាយអ្នក។
ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិច នៅពេលថ្ងៃត្រង់ ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
«លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម