ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 48:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ​យើង​បាន​ប្រកាស​ដល់​អ្នក​តាំងពីដើម យើង​បាន​តំណាលឲ្យ​អ្នក​ស្ដាប់​មុន​ការនោះ​កើតឡើង ក្រែងលោ​អ្នក​និយាយថា​: ‘រូបបដិមាករ​របស់ខ្ញុំ​បាន​ធ្វើ​ការទាំងនោះ​ហើយ រូបឆ្លាក់ និង​រូបសិត​របស់ខ្ញុំ​បាន​បង្គាប់ឲ្យមាន​ការទាំងនោះ’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​អញ​ថ្លែង​ប្រាប់​សេចក្ដី​នោះ​ដល់​ឯង​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​ឯង​ដឹង​មុន​ដែល​ការ​នោះ​កើត​មក​ផង ក្រែង​ឯង​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​ឯង​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ នឹង​រូប​សិត​របស់​ឯង ដែល​បង្គាប់​ការ​នោះ​ឡើង

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។

សូមមើលជំពូក



អេសាយ 48:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។


តើ​មាន​ព្រះ​ណា​ដូច​យើង? ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក! គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន តាំង​ពី​អស់‌កល្ប​រៀង​មក ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។


កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ច អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ ក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ? ទេ! គ្មាន​ថ្ម‌ដា​ណា​ទៀត​ឡើយ យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។


អ្នក​សេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។ អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះ សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។


ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម​រយៈ ព្យាការី*​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម


នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។