Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:5 - ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ​យើង​បាន​ប្រកាស​ដល់​អ្នក​តាំងពីដើម យើង​បាន​តំណាលឲ្យ​អ្នក​ស្ដាប់​មុន​ការនោះ​កើតឡើង ក្រែងលោ​អ្នក​និយាយថា​: ‘រូបបដិមាករ​របស់ខ្ញុំ​បាន​ធ្វើ​ការទាំងនោះ​ហើយ រូបឆ្លាក់ និង​រូបសិត​របស់ខ្ញុំ​បាន​បង្គាប់ឲ្យមាន​ការទាំងនោះ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហេតុ​នោះ​បាន​ជា​អញ​ថ្លែង​ប្រាប់​សេចក្ដី​នោះ​ដល់​ឯង​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​ឯង​ដឹង​មុន​ដែល​ការ​នោះ​កើត​មក​ផង ក្រែង​ឯង​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​ឯង​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ នឹង​រូប​សិត​របស់​ឯង ដែល​បង្គាប់​ការ​នោះ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។

សូមមើលជំពូក ចម្លង




អេសាយ 48:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​; ឥឡូវនេះ វា​នឹង​លេចឡើង​! តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​? យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។


តើ​នរណា​ដូច​យើង​? ចូរឲ្យ​អ្នកនោះ​ប្រកាស​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង ព្រមទាំង​រៀបរាប់​ការនោះ​នៅចំពោះ​យើង តាំងពី​ពេលដែល​យើង​បាន​តាំងឲ្យមាន​ជាតិសាសន៍​ពីបុរាណ​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង​អំពីអ្វីៗ​ដែល​នឹង​មកដល់ និង​អ្វីៗដែល​នឹង​កើតឡើង​ចុះ​!


កុំ​ភ័យខ្លាច​ឡើយ ក៏​កុំ​តក់ស្លុត​ដែរ​! តើ​យើង​មិន​បាន​ប្រកាស ហើយ​ប្រាប់​ដល់​អ្នក​តាំងពីដើម​ទេ​ឬ​? ឥឡូវនេះ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​ហើយ​! តើ​មាន​ព្រះ​ណា​ក្រៅពី​យើង​ឬ​? គ្មាន​ថ្មដា​ណាឡើយ យើង​ក៏​មិន​ស្គាល់​ដែរ​!”។


ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


“តាំងពីដើមមកម្ល៉េះ យើង​បាន​ប្រកាស​អំពីការ​ពីមុន ហើយ​វា​បាន​ចេញ​ពី​មាត់​របស់យើង​ទៅ គឺ​យើង​បាន​តំណាល​ការទាំងនោះ​។ យើង​បាន​ធ្វើ​ក្នុងមួយរំពេច នោះ​វា​ក៏​កើតឡើង​។


ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​តាមរយៈ​មាត់​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​តាំងពីបុរាណមក


ព្រះអម្ចាស់​ដែល​បាន​សម្ដែង​ការទាំងនេះ​តាំងពីបុរាណមក មានបន្ទូល​ដូច្នេះ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម