អេសាយ 44:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានព្រះណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 កុំភ័យឡើយ ក៏កុំខ្លាចដែរ តើយើងមិនបានប្រាប់ ហើយបង្ហាញដល់អ្នកតាំងតែពីដើមមកទេឬ? គឺអ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង តើមានព្រះណាក្រៅពីយើងឬទេ? គ្មានថ្មដាណាផ្សេងទៀតឡើយ យើងមិនស្គាល់មួយសោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។ សូមមើលជំពូកអាល់គីតាប8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានម្ចាស់ណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។ សូមមើលជំពូក |
ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសម្តែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា ក្នុងចំណោមព្រះរបស់ពួកគេ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? តើព្រះណាបានប្រាប់ឲ្យយើងដឹង អំពីព្រឹត្តិការណ៍ដើមដំបូង? ឲ្យព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំដូចតទៅ:
គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។
«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។