ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។
អេសាយ 47:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចម្អិនអាហារ ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។ ព្រះគម្ពីរខ្មែរសាកល មើល៍! ពួកគេនឹងបានដូចជាចំបើង ភ្លើងនឹងឆាបឆេះពួកគេ ពួកគេនឹងរំដោះខ្លួនពីអំណាចនៃភ្លើងមិនបានឡើយ; ភ្លើងនោះមិនមែនជារងើកសម្រាប់កម្ដៅខ្លួន ឬជាភ្លើងសម្រាប់អង្គុយជុំវិញនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គេនឹងបានដូចជាជញ្ជ្រាំង ភ្លើងនឹងឆេះគេអស់ទៅ គេនឹងដោះខ្លួនឲ្យរួចពីអំណាចភ្លើងមិនបាន ភ្លើងនោះនឹងមិនបានជារងើក ដែលគ្រាន់តែល្មមនឹងអាំងកំដៅខ្លួន ឬជាភ្លើងដែលនឹងអង្គុយជុំវិញប៉ុណ្ណោះទេ អាល់គីតាប ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចំអិនអាហារ ឬសម្រាប់អាំងកំដៅខ្លួននោះឡើយ។ |
ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។
ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកម្ទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។
នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌ ឲ្យមកពីទិសខាងកើត? តើនរណាឲ្យលោកមានជ័យជម្នះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្ដេចនានា? ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដី ព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចកម្ទេចចំបើងប៉ើងតាមខ្យល់។
គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចម្អែតក្រពះ ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសម្ងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយ ព្រមទាំងដុតកម្ទេចបន្ទាយផង ទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
ព្រះអម្ចាស់នៃពិភព ទាំងមូលមានព្រះបន្ទូលថា៖ «កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន បាក់បែករហូតដល់គ្រឹះ ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់ គឺស្នាដៃដែលប្រជាជនទាំងឡាយ បានធ្វើក្លាយជាអសារបង់ អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ ក្លាយទៅជាចំណីភ្លើង»។
យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន!
សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចម្បាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តម្រៀបគ្នាចូលប្រយុទ្ធ។
កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើង កូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើង រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង ដែលត្រូវភ្លើងឆាបឆេះ ហើយក្នុងចំណោមកូនចៅរបស់អេសាវ គ្មាននរណាម្នាក់បានរួចជីវិតឡើយ» ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
កុំខ្លាចអស់អ្នកដែលសម្លាប់ត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងនោះឲ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។
បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
ពេលនោះ ទេវតា*មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។