ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។ សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប ដែលគ្មាននរណាអាចយកជ័យជម្នះបាន សូមព្រះអង្គដែលជាគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល
អេសាយ 40:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានកម្លាំងដល់អ្នកដែលល្វើយ ហើយចម្រើនភាពមាំមួនដល់អ្នកដែលគ្មានកម្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ អាល់គីតាប ទ្រង់ប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ |
ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។ សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប ដែលគ្មាននរណាអាចយកជ័យជម្នះបាន សូមព្រះអង្គដែលជាគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល
អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។ ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងឲ្យទូលបង្គំឥឡូវនេះផង!
ព្រះអម្ចាស់ប្រទានឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានសន្តិភាព។
ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ លើទឹកដីនោះ ដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស ចំពោះពួកគេដែលជាជនកម្សត់ទុគ៌ត។
នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ របស់ព្រះអង្គមានកម្លាំង និងអំណាច សូមសរសើរតម្កើងព្រះអង្គ!
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើង កាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ
រនុកទ្វារធ្វើអំពីដែក និងលង្ហិន ផ្ដល់សន្តិសុខឲ្យអេស៊ើរ សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
ព្រះជាម្ចាស់បានបំបែកថ្មនៅលេហ៊ីនោះ ធ្វើឲ្យមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ីរហូតដល់សព្វថ្ងៃ។
ព្រះអង្គកាច់បំបាក់ធ្នូរបស់ទាហានដ៏ខ្លាំងពូកែ តែព្រះអង្គប្រទានកម្លាំង ដល់មនុស្សទន់ខ្សោយ។