ទោះបីព្រះករុណាពឹងលើរទេះចម្បាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។
អេសាយ 36:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចម្បាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។ ព្រះគម្ពីរខ្មែរសាកល ចុះអ្នកអាចបង្វែរមុខរបស់មេទ័ពតូចមួយក្នុងពួករាជបម្រើរបស់ចៅហ្វាយយើងយ៉ាងដូចម្ដេចបាន ដោយទុកចិត្តលើអេហ្ស៊ីបដើម្បីបានរទេះចម្បាំង និងពលសេះដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យអ្នកឈ្នះមេទ័ពមួយយ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយយើងបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចំបាំង នឹងទ័ពសេះទៀត អាល់គីតាប សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ស្តេចវាយមិនឈ្នះផង ទោះបីស្តេចពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។ |
ទោះបីព្រះករុណាពឹងលើរទេះចម្បាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។
ពីមុននោះ ព្រះអម្ចាស់បានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចម្បាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាទេវតា ឡើយ។ ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។
ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!
ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។