ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
អេសាយ 34:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និងក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល សត្វទុង និងកាំប្រមានឹងកាន់កាប់ស្រុកនោះវិញ ហើយសត្វគូក និងក្អែកនឹងរស់នៅស្រុកនោះដែរ; ព្រះអង្គនឹងសន្ធឹងខ្សែរង្វាស់នៃការហិនហោចនៅលើស្រុកនោះ ក៏សន្ធឹងខ្សែប្រយោលនៃភាពទទេសូន្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សត្វទុង និងកាំប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយសត្វគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ព្រះអង្គនឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់ខ្សែប្រយោល ឲ្យត្រូវសូន្យទទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទុង នឹងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក នឹងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ អាល់គីតាប សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និងក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ អុលឡោះនឹងធ្វើឲ្យស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។ |
ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ក្រុងដែលគ្មានមនុស្សនៅ នឹងត្រូវរលំ ផ្ទះទាំងឡាយត្រូវបិទទ្វារចោល គ្មាននរណាអាចចូលបានទៀតឡើយ។
ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ព្រះអង្គវាស់កំពែងនេះ ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះអម្ចាស់របស់ខ្ញុំមានព្រះបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។
ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។ សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។ ក្របទ្វារផ្ទះបាក់បែកអស់ ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជម្រករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជម្រករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម