ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទហេសេគា ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។
អេសាយ 33:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកស្រុកនិយាយថា៖ “ខ្ញុំមានជំងឺ” ទៀតឡើយ ប្រជាជនដែលរស់នៅទីនោះនឹងត្រូវបានលើកលែងទោសចំពោះអំពើទុច្ចរិត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាដែលនៅក្នុងក្រុងនិយាយថា "ខ្ញុំមានជំងឺ" ទៀតឡើយ ព្រះនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថាខ្ញុំឈឺទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង។ អាល់គីតាប នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះអុលឡោះបានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ |
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទហេសេគា ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។
យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលព្រះអង្គព្យាបាលគេ ឲ្យជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រាអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។
ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។
ព្រះអម្ចាស់នឹងកម្ចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គឲ្យជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។
ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីឲ្យលោកទាំងនោះអធិស្ឋានឲ្យគាត់ និងលាបប្រេង*ឲ្យក្នុងព្រះនាមព្រះអម្ចាស់។
ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យជា។