Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 34:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក! ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ ពី​ពិភព​លោក ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ដើម្បី​ស្ដាប់​ចុះ​! ជាតិសាសន៍​នានា​អើយ ចូរ​យកចិត្តទុកដាក់​ចុះ​! ចូរឲ្យ​ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​ពិភពលោក និង​របស់ទាំងអស់​ដែល​កើតចេញ​ពី​ទីនោះ​ស្ដាប់​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត​នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកិយ៍ និង​របស់​ទាំង​ប៉ុន្មាន ដែល​កើត​ចេញ​ពី​ដីនោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី នឹង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកីយ នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​កើត​ចេញ​ពី​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក! ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ ពី​ពិភព​លោក ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!

សូមមើលជំពូក ចម្លង




អេសាយ 34:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឲ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។


ផែនដី និង​អ្វីៗ​សព្វ​សារ‌ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ!


ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះ‌បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច


ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ ពិភព​លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌។


ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។


អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​លើ​ផែនដី​អើយ ពេល​ណា​គេ​ដោត​ទង់​ជា​សញ្ញា​នៅ​លើ​ភ្នំ​នានា ចូរ​នាំ​គ្នា​សម្លឹង​មើល​ទៅ ហើយ​ពេល​ណា​គេ​ផ្លុំ​ស្នែង ចូរ​នាំ​គ្នា​ស្ដាប់​កុំ​បី​ខាន។


អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ! អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ ចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង!


មនុស្ស‌ម្នា​នៅ​តាម​កោះ ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម‌ស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ! ប្រជា‌រាស្ត្រ​ទាំង‌ឡាយ​អើយ ចូរ​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ! យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។


ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ? តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង? ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។


ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​ពី​ដើម​ដំបូង​រៀង​មក យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ - ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ ព្រះអង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។


ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។


- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។


ឱ​មាតុ‌ភូមិ ឱ​មាតុ‌ភូមិ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!


នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ? តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់ គំនិត​យោបល់​អស់​ហើយ​ឬ? តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពី​ដើម យើង​បាន​និយាយ​អំពី​អ្នក តាម​រយៈ​អ្នក​បម្រើ​របស់​យើង គឺ​ពួក​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង។


នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​លោក​អូបា‌ឌា​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​ប្រទាន​ដំណឹង​មក​ពួក​យើង ព្រះអង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា: “ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សម្រុក ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។


ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់» ។


«ផ្ទៃ​មេឃ​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!


ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់‌ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ*​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​ របស់​ព្រះ‌ជា‌ម្ចាស់”»។


ស្ដេច​ទាំង‌ឡាយ​អើយ សូម​ស្ដាប់! អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម