ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។
អេសាយ 33:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកនឹងលែងឃើញជាតិសាសន៍ដ៏កាចសាហាវ ជាជាតិសាសន៍មានភាសាពិបាកយល់ដែលស្ដាប់មិនបាន មានអណ្ដាតត្រដិតដែលមិនអាចយល់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសម្ដីយ៉ាងជ្រៅ ដែលអ្នករកស្តាប់មិនបាន ជាភាសារឡប់ដែលអ្នកយល់មិនបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសំដីយ៉ាងជ្រៅ ដែលឯងរកស្តាប់មិនបាន ជាភាសារឡប់ដែលឯងយល់មិនបាន អាល់គីតាប អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ |
ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។
ចំពោះស្ដេចអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬប្រើខែល និងលើកដី ដើម្បីវាយលុកក្រុងនេះដែរ”។
លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននេះ ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន ព្រះអង្គនឹងយកភាសាដទៃទៀត មកនិយាយជាមួយពួកគេ។
ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។
អ៊ីស្រាអែលអើយ! យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ ដើម្បីដាក់ទោសអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ ជាប្រជាជាតិដែលកកើតឡើង តាំងពីយូរលង់មកហើយ ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា: «យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។