ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​រស់​នៅ​ដោយ​យុត្តិធម៌ ហើយ​អ្នក​នៅ​តាម​ចម្ការ ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅគ្រានោះ សេចក្ដីយុត្តិធម៌​នឹង​ស្ថិតនៅ​ក្នុង​ទីរហោស្ថាន ហើយ​សេចក្ដីសុចរិត​នឹង​រស់នៅ​ក្នុង​ចម្ការសម្បូរផល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌ នឹង​ស្ថិត​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅក្នុង​ចម្ការ​ដុះ‌ដាល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌​នឹង​ស្ថិត​នៅ ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅ ក្នុង​ចំការ​ដុះ‌ដាល

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​រស់​នៅ​ដោយ​យុត្តិធម៌ ហើយ​អ្នក​នៅ​តាម​ចម្ការ ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។

សូមមើលជំពូក



អេសាយ 32:16
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។


ព្រះអង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។


មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។


នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា «ផ្លូវ​ដ៏វិសុទ្ធ»។ មនុស្ស​មិន​បរិសុទ្ធ​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ ហើយ​អ្នក​គោរព​ព្រះ​ក្លែង‌ក្លាយ ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។


អស់​អ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​តាម​ភូមិ​នានា​ក្នុង​វាល​រហោ‌ស្ថាន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​ភូមិ​របស់​កុល‌សម្ព័ន្ធ​កេដារ និង​អ្នក​ក្រុង​សេឡា​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​រំពង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​អើយ ចូរ​នាំ​គ្នា​ស្រែក​អបអរ‌សាទរ!


លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់‌ចាំ​ទទួល​វិន័យ​ពី​លោក។


ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម បទ‌បញ្ជា​ដែល​យើង​បង្គាប់ នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក ដូច​ទឹក​ទន្លេ។ ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នក ដូច​រលក​សមុទ្រ។


ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ​នឹង​ពោល​ថា: “អ្នក​ជា​ព្រះ‌ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏វិសុទ្ធ សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អ្នក!”


ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រក​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រក​ព្រះ‌អម្ចាស់​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ព្រះ‌ពរ​ពី​ព្រះអង្គ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏វិសុទ្ធ”។