ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យ វិនាស។ ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ មនុស្សម្នាដែលរស់នៅលើផែនដី
អេសាយ 32:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ ហើយយំស្រណោះស្រែចម្ការ និងស្រណោះចម្ការទំពាំងបាយជូរ ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ! ព្រះគម្ពីរខ្មែរសាកល ចូរយំគក់ទ្រូងចំពោះចម្ការដ៏គាប់ចិត្ត ចំពោះដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត និងដើមទំពាំងបាយជូរដែលដុះដាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងគក់ទ្រូងយំទួញនឹងចំការដែលគាប់ចិត្ត ហើយនឹងដើមទំពាំងបាយជូរដែលដុះដាល អាល់គីតាប ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ ហើយយំស្រណោះស្រែចម្ការ និងស្រណោះចម្ការទំពាំងបាយជូរ ដែលធ្លាប់តែផ្តល់ផលផ្លែដ៏ល្អនោះទៅ! |
ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យ វិនាស។ ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ មនុស្សម្នាដែលរស់នៅលើផែនដី
សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរ ចម្ការទំពាំងបាយជូរត្រូវហិនហោចអស់ អស់អ្នកដែលធ្លាប់តែសប្បាយ បែរជាស្រែកថ្ងូរទៅវិញ។
នៅលើដីនៃប្រជាជនរបស់យើង មានដុះសុទ្ធតែគុម្ពរពាក់ និងបន្លា ហើយក្នុងក្រុងដ៏សប្បាយនេះ សូម្បីតែនៅតាមផ្ទះទាំងប៉ុន្មាន ដែលធ្លាប់មានសុភមង្គល ក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។
នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើង ពួកវាកម្ទេចដើមឧទុម្ពររបស់យើង ពួកវាស៊ីសំបក និងជម្រុះស្លឹកអស់ បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។