ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
អេសាយ 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន ក្នុងអំបូររបស់ខ្លួន ដោយពោលថា: បងមានអាវធំ ដូច្នេះ សូមធ្វើជា មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ! ព្រះគម្ពីរខ្មែរសាកល កាលណាមនុស្សម្នាក់ចាប់បងប្អូនរបស់ខ្លួនពីផ្ទះរបស់ឪពុកខ្លួន ដោយនិយាយថា៖ “អ្នកមានអាវវែង ដូច្នេះសូមធ្វើជាអ្នកដឹកនាំរបស់ពួកយើងផង! សូមឲ្យទីហិនហោចនេះនៅក្រោមអំណាចរបស់អ្នកចុះ” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សម្នាក់នឹងយកបងប្អូន ពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា៖ អ្នកឯងមានសម្លៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះ នៅក្រោមអំណាចអ្នកចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ អាល់គីតាប ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន ក្នុងអំបូររបស់ខ្លួន ដោយពោលថា: បងមានអាវធំ ដូច្នេះ សូមធ្វើជា មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ! |
ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។