នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
អេសាយ 3:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក ព្រះគម្ពីរខ្មែរសាកល មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ នឹងដកការផ្គត់ផ្គង់ និងទីពឹងផ្អែកចេញពីយេរូសាឡិម និងយូដា គឺដកចេញនូវអស់ទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់ទឹកទាំងស្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍! ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ដកយកទីពឹង ហើយនឹងបង្អែកចេញពីក្រុងយេរូសាឡិម នឹងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ នឹងទឹកផឹកអស់រលីងទៅ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក |
នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
ហេតុនេះហើយបានជាព្រះជាអម្ចាស់ នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
ព្រះអម្ចាស់មានព្រះបន្ទូលថា: ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ ពួកគេដើរកាច់រាង ទាំងអង្រួនកងជើងឲ្យគេឮ។
មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។
ហេតុនេះហើយបានជាខ្មាំងនឹងកៀរ ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ ដ្បិតពួកគេមិនយល់អ្វីទាំងអស់។ អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។
ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី
ព្រះបាទសេដេគាក៏បញ្ជាឲ្យគេឃុំលោកយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។
«បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះព្យាការីយេរេមាពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។
ព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ នៅគ្រានោះ ព្រះបាទសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ
យើងខ្ញុំត្រូវបង់ប្រាក់ ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ ហើយត្រូវបង់ប្រាក់ ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
«កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។
ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ ហេតុអ្វីបានជាអ្នកឈឺចុកចាប់ ដូចស្ត្រីសម្រាលកូនដូច្នេះ? តើអ្នកគ្មានស្ដេចទេឬ? តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?