ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។
អេសាយ 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ បណ្ដាសាបានស៊ីបំផ្លាញផែនដី ហើយអ្នកដែលរស់នៅលើវានឹងទទួលទោស; ដោយហេតុនេះ អ្នកដែលរស់នៅលើផែនដីត្រូវបានឆាបឆេះ ហើយមានមនុស្សតិចតួចនៅសល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ អាល់គីតាប ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។ |
ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។
ប៉ុន្តែ លោករាជប្រតិភូទុកឲ្យប្រជាជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួត ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង ដែលឆេះជាមួយគ្នា គ្មាននរណាពន្លត់បានឡើយ។
ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល* មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលព្រះអង្គបានកាត់ទោសនេះ ថ្វាយផ្ដាច់ដល់ព្រះអង្គ។
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំព្រះវិហារ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រាអែល។
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
ដោយសារព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សី ត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ព្រះអង្គមិនឃើញដែរ!”។
ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃ ពិភពទាំងមូល មានព្រះបន្ទូលថា៖ «យេរេមាអើយ ដោយពួកគេពោលដូច្នេះ យើងនឹងយកពាក្យដែលយើងដាក់ ក្នុងមាត់អ្នកធ្វើជាភ្លើង ហើយយកប្រជាជននេះធ្វើជាអុស ដែលភ្លើងឆេះបំផ្លាញ។
យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន ហើយបង្វែរចិត្តកូនទៅរកឪពុក។ ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់ អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕
ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។
រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថា: ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ
អ្នករាល់គ្នាដែលមានចំនួនយ៉ាងច្រើនដូចផ្កាយនៅលើមេឃ នឹងក្លាយទៅជាជាតិសាសន៍មួយដ៏តូច ព្រោះអ្នករាល់គ្នាពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។
ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។
ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដី ដែរ។