ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ! ទីក្រុងអើយ ចូរស្រែកយំទៅ! ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ ដ្បិតមានផ្សែងហុយមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា ឥតបាត់ម្នាក់ណាឡើយ។
អេសាយ 24:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទីក្រុងមានតែសំណល់បាក់បែក ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។ ព្រះគម្ពីរខ្មែរសាកល នៅក្នុងទីក្រុងសល់តែការហិនវិនាស ហើយខ្លោងទ្វារក្រុងក៏ត្រូវបានបុកកម្ទេចជាគំនរបាក់បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹង ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹងទទេ ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់ចុះ អាល់គីតាប ក្នុងទីក្រុងមានតែសំណល់បាក់បែក ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។ |
ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ! ទីក្រុងអើយ ចូរស្រែកយំទៅ! ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ ដ្បិតមានផ្សែងហុយមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា ឥតបាត់ម្នាក់ណាឡើយ។
វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង នឹងក្លាយទៅជាជម្រករបស់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
យើងនឹងដើរនៅមុខអ្នក យើងនឹងពង្រាបកន្លែងរដិបរដុបឲ្យរាបស្មើ យើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយ ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។
«យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹម ក្លាយទៅជាគំនរឥដ្ឋ ជាកន្លែងដែលឆ្កែចចកយកធ្វើជាជម្រក។ យើងនឹងធ្វើឲ្យក្រុងទាំងឡាយ ក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណារស់នៅ!»។
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្រឹត្យវិន័យលែងមានទៀតហើយ សូម្បីតែពួកព្យាការីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។
អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ ដំបៅនេះស៊ីរហូតដល់ស្រុកយូដា និងដល់ទ្វារក្រុងយេរូសាឡឹម ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។