ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
អេសាយ 23:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន ដែលគេដាំនៅតាមដងទន្លេនីល ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ចំណូលរបស់នាងនៅលើទឹកដ៏ច្រើន គឺភោគផលពីស៊ីហោរ ជាចម្រូតនៃទន្លេនីល។ ទីរ៉ុសជាកន្លែងជួញដូរដល់ប្រជាជាតិនានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងនៅលើមហាសាគរ ហើយកម្រៃរបស់អ្នក គឺជាស្រូវពីស្រុកស៊ីហោរ ជាចម្រូតតាមដងទន្លេនីល អ្នករាល់គ្នាជាឈ្មួញនៃសាសន៍ទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងរបស់ឯងបានកំរៃ ដោយសារស្រូវពីស្រុកស៊ីហោរ ជាចំរូតនៃស្រុកក្បែរទន្លេធំ ដែលគេដឹកមកតាមផ្លូវសមុទ្រ ទីក្រុងនោះក៏ជាផ្សារសំរាប់គ្រប់ទាំងសាសន៍ អាល់គីតាប អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន ដែលគេដាំនៅតាមដងទន្លេនីល ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។ |
ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ នឹងហិនហោចអស់គ្មានសល់! អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ? ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច ឲ្យគ្រងរាជ្យលើស្រុកនានា អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។
ចំពោះអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក ព្រមទាំងលែងគោ និងលារបស់ខ្លួន ឲ្យស៊ីស្មៅតាមចិត្ត។
ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅ ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ? តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរី ទៅរកផឹកទឹកទន្លេអឺប្រាតឬ?
ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ ប្រជាជនជាច្រើនបានឆ្អែត។ ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក បានធ្វើឲ្យស្ដេចជាច្រើននៅផែនដី ក្លាយទៅជាអ្នកមាន។
ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។
អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើង គឺអ្វីៗដ៏មានតម្លៃ ទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
«ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះមិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។
ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះ មាននគរប្រាំរបស់ជនជាតិភីលីស្ទីន ដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។