នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយអង្គ។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្ដីអំពីស្ត្រីពេស្យាថា:
អេសាយ 23:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ ព្រះគម្ពីរខ្មែរសាកល “ស្ត្រីពេស្យាដែលត្រូវគេភ្លេចអើយ ចូរកាន់ពិណហាបដើរចុះឡើងក្នុងទីក្រុង ហើយដេញឲ្យពីរោះចុះ ព្រមទាំងច្រៀងចម្រៀងច្រើនបទ ដើម្បីឲ្យនាងត្រូវគេនឹកចាំវិញ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱស្រីពេស្យាដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីអ្នកឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ អាល់គីតាប «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ |
នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយអង្គ។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្ដីអំពីស្ត្រីពេស្យាថា:
លុះចិតសិបឆ្នាំកន្លងផុតទៅ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។
គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
ហេតុការណ៍នេះកើតមាន ព្រោះតែអំពើពេស្យាចាររបស់ក្រុងនីនីវេ ដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាត ហើយពូកែដាក់ស្នេហ៍។ នាងបង្ក្រាបប្រជាជាតិ និងកុលសម្ព័ន្ធនានា ដោយអំពើពេស្យាចារ និងស្នេហ៍របស់នាង។