«ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។
អេសាយ 23:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយអង្គ។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្ដីអំពីស្ត្រីពេស្យាថា: ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់ចិតសិបឆ្នាំ តាមព្រះជន្មនៃស្តេចមួយអង្គ លុះផុតពីចិតសិបឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចម្រៀងរបស់ស្រីពេស្យា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់៧០ឆ្នាំ តាមព្រះជន្មនៃស្តេច១អង្គ លុះផុតពី៧០ឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចំរៀងរបស់ស្រីសំផឹង អាល់គីតាប នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយនាក់។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចំរៀងស្ដីអំពីស្ត្រីពេស្យាថា: |
«ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។
លុះចិតសិបឆ្នាំកន្លងផុតទៅ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។
ស្ដេចទាំងអស់នៅក្រុងទីរ៉ុស ស្ដេចទាំងអស់នៅក្រុងស៊ីដូន និងស្ដេចទាំងឡាយនៅតាមកោះ ដែលនៅខាងនាយសមុទ្រ។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។
សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលុប ដូចសំពៅពេញទៅដោយទំនិញ នៅកណ្ដាលសមុទ្រ។
គ្មានដានជើងមនុស្ស ឬដានជើងសត្វណាមួយដើរកាត់ស្រុកនោះទៀតឡើយ ហើយទឹកដីនោះនឹងគ្មាននរណារស់នៅក្នុងអំឡុងពេលសែសិបឆ្នាំ។
លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។»
រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរ នឹងក្លាយទៅជាទ្វារ នាំនាងទៅរកសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
ស្ដេចប្រាំអង្គបានបាត់បង់រាជ្យទៅហើយ មួយអង្គទៀតកំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ស្ដេចនឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។