រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
អេសាយ 22:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ នៅក្នុងស្រះប៉ែកខាងក្រោម។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានឃើញថាកន្លែងបាក់បែកនៃទីក្រុងរបស់ដាវីឌមានច្រើនណាស់ នោះអ្នករាល់គ្នាក៏ប្រមូលទឹកនៅស្រះខាងក្រោម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ អ្នករាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ ឯងរាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក អាល់គីតាប អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ស្តេចទត បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ នៅក្នុងស្រះប៉ែកខាងក្រោម។ |
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
ព្រះបាទហេសេគាក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិចក្នុងបុរីព្រះបាទដាវីឌ។ អ្វីៗទាំងប៉ុន្មានដែលព្រះបាទហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។
អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។