ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 22:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​តំណែង ហើយ​ដក​បុណ្យ​ស័ក្ដិ​របស់​អ្នក​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​តំណែង​របស់អ្នក ហើយ​អ្នក​នឹង​ត្រូវបាន​ទម្លាក់ចុះ​ពី​មុខងារ​របស់អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បណ្តេញ​អ្នក​ពី​ដំណែង​ចេញ ហើយ​អ្នក​នឹង​ត្រូវ​ទម្លាក់​ចុះ​ពី​ការ‌ងារ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​បណ្តេញ​ឯង​ពី​ដំណែង​ចេញ ហើយ​ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ពី​ការ‌ងារ​ទៅ

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​តំណែង ហើយ​ដក​បុណ្យ​ស័ក្ដិ​របស់​អ្នក​ទៀត​ផង។

សូមមើលជំពូក



អេសាយ 22:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ព្រះ‌ជាម្ចាស់​នឹង​បំផ្លាញ អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន ព្រះអង្គ​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន ហើយ​ព្រះអង្គ​នឹង​យក​អ្នក​ចេញ ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។ - សម្រាក


ពេល​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាម​ព្រៃ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់។ យើង​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​លើក​ដើម​ឈើ​តូចៗ​ឲ្យ​លូត​ខ្ពស់​ឡើង។ យើង​ធ្វើ​ឲ្យ​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ប្រែ​ជា​ក្រៀម​ស្ងួត ហើយ​ធ្វើ​ឲ្យ​ដើម​ឈើ​ក្រៀម​ស្ងួត ត្រឡប់​ជា​មាន​ស្លឹក​ខៀវ​ខ្ចី​វិញ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ដែរ»។


ព្រះអង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះអង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។