ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 21:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​គេ​ឃើញ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ និង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាលណា​គេ​ឃើញ​រទេះចម្បាំង​ជាមួយ​ពលសេះ​មួយគូ​ៗ អ្នកជិះ​លា និង​អ្នកជិះ​អូដ្ឋ ចូរឲ្យ​គេ​យកចិត្តទុកដាក់យ៉ាងខ្លាំង គឺ​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​មួយ​គូៗ មាន​ម្នាក់​ជិះ​លើ​លា និង​ម្នាក់​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​១​គូៗ ព្រម​ទាំង​អ្នក​១​ជិះ​លើ​លា នឹង​អ្នក​១​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​គេ​ឃើញ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ និង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។

សូមមើលជំពូក



អេសាយ 21:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។


អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នក ឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចម្បាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។