គេស្រែកទូលស្ដេច ហើយស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។
អេសាយ 21:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: ចូរដាក់មនុស្សចាំឃ្លាំមើល ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “ចូរទៅដាក់អ្នកយាមម្នាក់ ឲ្យគេប្រាប់អ្វីដែលគេឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់ទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការអ្វីដែលគេឃើញ អាល់គីតាប ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា: ចូរដាក់មនុស្សចាំឃ្លាំមើល ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។ |
គេស្រែកទូលស្ដេច ហើយស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។
ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ ម្ចាស់ចិត្តរបស់ខ្ញុំទេ?»
យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
«កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។