អេសាយ 19:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់ នឹងមានទឹកមុខស្លេកស្លាំង។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលធ្វើការខាងផាឌិបដ៏ប្រណិត និងអ្នកដែលត្បាញសំពត់ស នឹងអាម៉ាស់មុខ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត និងពួកដែលត្បាញសំពត់ស នឹងត្រូវស្រឡាំងកាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ១ទៀត ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត ហើយពួកដែលត្បាញសំពត់ស គេនឹងត្រូវស្រឡាំងកាំង អាល់គីតាប ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់ នឹងមានទឹកមុខស្លេកស្លាំង។ |
គឺមាន សសរពីរ ក្បាលសសររាងមូលពីរ សម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួនស្ថិតលើក្បាលសសររាងមូលទាំងពីរផង។
កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ើរ ជាអ្នកសង់ក្រុងលេកា ឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។
ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អ មកពីស្រុកអេស៊ីប សម្រាប់ឲ្យអ្នកប្រើជាទង់ផង។ ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហម និងពណ៌ស្វាយមកពីកោះគីប្រុស។