Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ មក​ពី​ស្រុក​អេស៊ីប សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។ ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ស្លាប​ក្តោង​អ្នក​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ចម្រុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ទុក​ជា​ទង់‌ជ័យ​ដល់​អ្នក ហើយ​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ស្លាប​ក្តោង​ឯង​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​ចំរុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទុក​ជា​ទង់‌ជ័យ​ដល់​ឯង ហើយ​មាន​សំពត់​ពណ៌​ខៀវ នឹង​ពណ៌​ស្វាយ ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ មក​ពី​ស្រុក​អេស៊ីប សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។ ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​យ៉ាវ៉ាន​មាន​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម


ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។


កូន​របស់​លោក​យ៉ាវ៉ាន​មាន អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម។


ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ


ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចម្រុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។


ពួក​អ្នក​រវៃ​អំបោះ និង​ពួក​អ្នក​ត្បាញ​ក្រណាត់ នឹង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។


ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីស និង​យក​មាស​ពី​ស្រុក​អ៊ូផាស ហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់ យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ មក​ពាក់​ឲ្យ​ផង។ រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។


យើង​បាន​ឲ្យ​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​ឲ្យ​នាង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម