អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
អេសាយ 17:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ទីក្រុងមាំមួនរបស់គេនឹងបានដូចជាកន្លែងដែលត្រូវគេបោះបង់ចោល នៅព្រៃ និងកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោលដោយព្រោះកូនចៅអ៊ីស្រាអែល ហើយកន្លែងនោះនឹងទៅជាទីស្ងាត់ជ្រងំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ទីក្រុងមាំមួនរបស់គេ នឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ទីក្រុងមាំមួនរបស់គេ នឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង អាល់គីតាប នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រអែល គឺឥតមានសល់អ្វីឡើយ។ |
អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។
ហេតុនេះ សម្រែកបរាជ័យលេចឮ ក្នុងកងទ័ពរបស់អ្នក ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន បានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសឹកសង្គ្រាម គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។