ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។
សំណល់ គឺសំណល់នៃយ៉ាកុប នឹងត្រឡប់មករកព្រះដ៏មានព្រះចេស្ដាវិញ។
ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ
ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់យ៉ាកកូបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកអុលឡោះដ៏មានអំណាចវិញ។
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមផង»។
ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេឲ្យជា ពួកគេកែប្រែចិត្តគំនិតមករកព្រះអម្ចាស់ ហើយព្រះអង្គនឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យជាទៀតផង។
អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល ដែលនៅសេសសល់ កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ អត់ទោសឲ្យគេ។
ព្រះអម្ចាស់នឹងយាងមកលោះក្រុងស៊ីយ៉ូន និងលោះប្រជាជនក្នុងចំណោមកូនចៅ របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក ព្រះអង្គដែរ ពួកគេពុំស្វែងរក ព្រះអម្ចាស់នៃពិភពទាំងមូលទេ។
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រាអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។
អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង តែពួកគេពុំបានវិលមករកព្រះអម្ចាស់ ជាព្រះរបស់ពួកគេវិញទេ គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី ក៏ពួកគេមិនស្វែងរកព្រះអង្គដែរ។
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសម្ដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។