នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រាអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
ដ្បិតនៅថ្ងៃដែលអញទំលាក់អំពើរំលងរបស់អ៊ីស្រាអែលទៅលើគេវិញ នោះអញនឹងធ្វើទោសដល់អាសនានៃបេត-អែលទាំងប៉ុន្មានដែរ ស្នែងអាសនាទាំងនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី
នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកម្ទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
នៅក្បែរអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ យកមកបញ្ចាំ។ ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
«ចូរទៅបេតអែល ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ! ចូរទៅគីលកាល ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ! ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក! ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!
ពេលនោះ លោកអម៉ាស៊ា ជាបូជាចារ្យនៅបេតអែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែលថា៖ «លោកអេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល ឲ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ
កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។
កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកម្ទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។