ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 3:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុកអំពើ​ឃោរ​ឃៅ និង​អំពើ​ឆក់​ប្លន់​នៅ​ក្នុង​ទីមាំ​មួន​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម‌ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុក​នូវ​សេចក្ដី​ច្រឡោត នឹង​ការ​រឹប​ជាន់​នៅ​ក្នុង​អស់​ទាំង​ដំណាក់​របស់​គេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



អេម៉ុស 3:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់ តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។


តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ? អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត ដោយ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​អង្វរ​រក​ព្រះ‌អម្ចាស់​ទាល់​តែ​សោះ។


រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។


ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។


មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​យល់​សព្វ​គ្រប់​ទាំង​អស់។


មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។


ខ្ញុំ​គិត​ថា: អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា មនុស្ស​តូច‌តាច មិន​សូវ​ដឹង​អី គេ​ពុំ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។


មិន​ជិះ‌ជាន់ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ


ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នេះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ លួច​ប្លន់ និង​កេង‌ប្រវ័ញ្ច​ជន​កម្សត់​ទុគ៌ត ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​បរទេស​ដោយ​អយុត្តិ‌ធម៌។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន ។


គឺ​នៅ​ពេល​យើង​ចង់​ប្រោស អ៊ីស្រា‌អែល​ឲ្យ​បាន​ជា នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។


ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ: អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត សង្កត់‌សង្កិន​ជន​ក្រីក្រ ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា “ចូរ​យក​ស្រា​មក​ផឹក!”។


អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ទៅ​ជា​ពិស‌ពុល ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។


តើ​គេ​ដែល​បំបោល​សេះ​លើ​ផ្ទាំង​ថ្ម ឬ​យក​គោ​ទៅ​ភ្ជួរ​លើ​ផ្ទាំង​ថ្ម​នោះ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ជា​មាន​ជាតិ​ពិស និង​ឲ្យ​ច្បាប់​ទម្លាប់​មាន​ជាតិ​ពុល​ដូច្នេះ?


អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល កុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យ រាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?


នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល លោត​ពី​លើ​ក្រប​ទ្វារ​ព្រះ‌វិហារ តាម​របៀប សាសន៍​ដទៃ។ យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ និង​កល‌ល្បិច ពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។


គេ​និយាយ​ដូច្នេះ​មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែនដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។