ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗ ប្រហារទូលបង្គំថែមទៀត។
ហូសេ 13:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រែក្លាយដូចជាសិង្ហ និងដូចខ្លារខិននៅតាមផ្លូវ យើងឃ្លាំមើល ដើម្បីសង្គ្រុបលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងនឹងត្រឡប់ដូចជាសិង្ហដល់គេ យើងនឹងលបចាំតាមផ្លូវដូចជាខ្លារខិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អញដូចជាសិង្ហដល់ឯង អញនឹងលបចាំតាមផ្លូវដូចជាខ្លារខិន អាល់គីតាប យើងនឹងប្រែក្លាយដូចជាសិង្ហ និងដូចខ្លារខិននៅតាមផ្លូវ យើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។ |
ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗ ប្រហារទូលបង្គំថែមទៀត។
ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅដូចវីរជន ដូចអ្នកចម្បាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។
ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតព្រះអម្ចាស់បានកម្ទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារព្រះពិរោធ ដ៏ខ្លាំងរបស់ព្រះអង្គ ឥតត្រាប្រណីឡើយ។
ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ មកប្រហារពួកគេ សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី ខ្លារខិនមកសម្ងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី ដ្បិតពួកគេបានបះបោរជាច្រើនដង និងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។
ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
លោកមានប្រសាសន៍ថា: ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?
ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាអម្ចាស់មានព្រះបន្ទូល តើនរណាមិនថ្លែងព្រះបន្ទូលនេះ?
សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។