នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើព្រះអង្គទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។
ហូសេ 13:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ ពួកគេវាយឫកខ្ពស់ ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ គេក៏បានបរិភោគឆ្អែតឆ្អន់ ហើយកាលគេបានស្កប់ស្កល់ហើយ គេក៏មានចិត្តប៉ោងឡើង ហេតុនេះហើយបានជាគេបំភ្លេចយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានឆ្អែត តាមសណ្ឋាននៃទីឃ្វាលរបស់ឯង លុះបានឆ្អែតហើយ នោះឯងកើតមានចិត្តប៉ោងឡើង គឺហេតុនោះបានជាឯងភ្លេចអញទៅ អាល់គីតាប ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ ពួកគេវាយឫកខ្ពស់ ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។ |
នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើព្រះអង្គទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។
មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានព្រះជាម្ចាស់ទេ!
ប្រសិនបើទូលបង្គំមានទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវង្វេងឆ្ងាយពីព្រះអង្គ ដោយពោលថា «តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះរបស់ទូលបង្គំ។
អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
«តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន? កូនចៅរបស់អ្នកបានបោះបង់ចោលយើង គេស្បថដោយយកព្រះក្លែងក្លាយធ្វើជាសាក្សី។ យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌ តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយនាងបានបំភ្លេចយើង ដោយនាងបែរខ្នងដាក់យើង នាងនឹងត្រូវរងទុក្ខទោស ព្រោះតែអំពើថោកទាប និងអំពើពេស្យាចាររបស់ខ្លួន»។
ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង!
ពីដើម ប្រជាជនអ៊ីស្រាអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។
ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ ដូចកាណាន ដែរ គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាបូជាចារ្យរបស់យើងទៀតដែរ។ ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត អំពើបាបប្រឆាំងនឹងយើង យើងនឹងដូរកិត្តិយសរបស់ពួកគេ ឲ្យទៅជាភាពអាម៉ាស់។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ ពួកគេចូលដំណេក ទាំងសោកសង្រេង ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។
ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត ឲ្យអ្នក។