យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ហូសេ 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ ដោយចំណងនៃសេចក្ដីស្រឡាញ់ យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានទាញនាំគេដោយខ្សែជាសេចក្ដីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្ដីស្រឡាញ់ អញបានធ្វើដល់គេ ដូចជាអ្នកដែលលើកបង្ហើបនឹម នៅកគោ ហើយដាក់ស្មៅនៅមុខវា។ អាល់គីតាប យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងអោនកាយបញ្ចុកចំណីដល់គេ។ |
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួច និងប្រទានអាហារពីស្ថានសួគ៌ មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
គ្រប់ពេលពួកគេមានអាសន្ន ព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺព្រះអង្គបានសង្គ្រោះពួកគេ ដោយផ្ទាល់ព្រះអង្គ។ ព្រះអង្គបានលោះពួកគេ ដោយព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើជាទាសករនៅស្រុកនោះទៀតឡើយ។ យើងបានកាច់បំបាក់នឹមដែលស្ថិតនៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាដើរដោយខ្ពស់មុខ។
ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។
មានតែព្រះអម្ចាស់មួយអង្គគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ គឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។
គោញី និងពពែញីផ្ដល់ទឹកដោះឲ្យពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំប៉័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។