ចោទិយកថា 32:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 មានតែព្រះអម្ចាស់មួយអង្គគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ គឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះយេហូវ៉ាតែមួយព្រះអង្គបាននាំលោក ឥតមានព្រះដទៃណានៅជាមួយលោកឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ សូមមើលជំពូកអាល់គីតាប12 មានតែអុលឡោះតាអាឡាមួយគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់មិនត្រូវការព្រះដទៃឡើយ។ សូមមើលជំពូក |
ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។