ហាបាគុក 3:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយឹតធ្នូរបស់ព្រះអង្គ ព្រះបន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ព្រះអង្គ។ - សម្រាក ព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានទាញធ្នូចេញពីស្រោមជាស្រេច ទាំងហៅព្រួញជាច្រើនឲ្យមក។-បង្អង់- ព្រះអង្គបានពុះញែកផែនដីឲ្យមានទន្លេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ធ្នូរបស់ទ្រង់បានបើកចេញស្រាប់ ពាក្យសម្បថដល់ពូជអំបូរទាំងឡាយជាព្រះបន្ទូលដ៏ពិត-បង្អង់- ទ្រង់បានពុះញែកផែនដីឲ្យទន្លេមានផ្លូវហូរ អាល់គីតាប ទ្រង់យឹតធ្នូរបស់ទ្រង់ បន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ទ្រង់។ - សម្រាក ទ្រង់ធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។ |
ព្រះអង្គបានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
ទូលបង្គំលើកដៃអង្វរព្រះអង្គ ទូលបង្គំនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រៀបដូចជាដីហួតហែង។ - សម្រាក
នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមកសម្រាប់ប្រជាជនបរិភោគ»។ លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ព្រះអង្គយឹតធ្នូដូចគូសត្រូវ ព្រះអង្គលើកព្រះហស្ដប្រហារដូចបច្ចាមិត្ត ព្រះអង្គកម្ទេចអ្វីៗទាំងអស់ដែលមានតម្លៃ សម្រាប់យើង ព្រះអង្គជះព្រះពិរោធមកលើក្រុងស៊ីយ៉ូន ដូចភ្លើងឆេះរាលដាល។
ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច នៃលំពែងរបស់ព្រះអង្គ ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
និងបានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះគឺព្រះគ្រិស្ត។
យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។