ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។
ហាបាគុក 2:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នក ដោយឫទ្ធិបារមីរបស់ព្រះអង្គ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកឆ្អែតពេញដោយសេចក្ដីអាម៉ាស់ ជំនួសសិរីល្អ។ ចូរអ្នកផឹកខ្លួនឯង ហើយឲ្យគេឃើញថាឯងមិនបានកាត់ស្បែក ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នឹងវិលមកដល់អ្នកដូចគ្នា ហើយសេចក្ដីអាម៉ាស់ដ៏ជួជាតិ នឹងមកគ្របលើសីរីល្អរបស់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងឆ្អែតពេញដោយសេចក្ដីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្ដីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីល្អរបស់ឯងវិញ អាល់គីតាប អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនខតាន់ឲ្យគេឃើញទៅ! អុលឡោះតាអាឡានឹងបែរទៅដាក់ទោសអ្នក ដោយអំណាចរបស់ទ្រង់ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ! |
ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។
អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
គឺស្ដេចស្រុកអាស្ស៊ីរីនឹងចាប់អ្នកស្រុកអេស៊ីបនាំទៅជាឈ្លើយសឹក ព្រមទាំងជន្លៀសអ្នកស្រុកអេត្យូពីទាំងក្មេងទាំងចាស់យកទៅដែរ ពួកគេនឹងចេញទៅខ្លួនទទេ ឥតពាក់ស្បែកជើង គឺនៅអាក្រាត។ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ជាខ្លាំង!
មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នក គេនឹងឃើញភាពអាម៉ាស់របស់អ្នក យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក ឥតមាននរណាឃាត់យើងបានឡើយ។
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។
ខ្ញុំទទួលយកពែងពីព្រះហស្ដរបស់ព្រះអម្ចាស់ ហើយបង្អកប្រជាជាតិទាំងអស់ ដែលព្រះអង្គចាត់ខ្ញុំឲ្យទៅរកនោះ
«យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។
ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង ព្រះហស្ដរបស់ព្រះអម្ចាស់ ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយ ចូរសប្បាយចិត្ត ចូររីករាយទៅ! ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរ អ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
នាងនឹងវង្វេងស្មារតីដោយរងទុក្ខជាខ្លាំង ដ្បិតពែងនោះជាពែងនៃការភ័យខ្លាច និងការវិនាសហិនហោច គឺពែងរបស់សាម៉ារី ជាបងស្រីនាង។
ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត អំពើបាបប្រឆាំងនឹងយើង យើងនឹងដូរកិត្តិយសរបស់ពួកគេ ឲ្យទៅជាភាពអាម៉ាស់។
នៅថ្ងៃបុណ្យរបស់ស្ដេច ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
គម្រោងការរបស់អ្នកនឹងនាំឲ្យក្រុមគ្រួសារ របស់អ្នកត្រូវអាម៉ាស់។ ដោយអ្នកកម្ទេចជាតិសាសន៍ជាច្រើនដូច្នេះ អ្នកនឹងធ្វើឲ្យជីវិតរបស់ខ្លួនត្រូវវិនាស។
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹង ពិសពុលឲ្យអ្នកដទៃផឹកស្រវឹង ដើម្បីមើលកេរខ្មាសរបស់គេ!
ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។
ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណា ត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!