Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 23:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំង ដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាច និង​ការ​វិនាស​ហិន‌ហោច គឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 អ្នក​នឹង​បាន​ពេញ​ដោ​យ​ការ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​ស្ងាត់​ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង នឹង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី បង​ស្រី​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំង ដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាច និង​ការ​វិនាស​ហិន‌ហោច គឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 23:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរូ‌សាឡឹម​អើយ ចូរ​ភ្ញាក់​រឭក ចូរ​ក្រោក​ឡើង! អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង របស់​ព្រះ‌អម្ចាស់ អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី!


ព្រះ‌ជា‌អម្ចាស់​របស់​អ្នក គឺ​ព្រះ​ដែល​តែងតែ រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង របស់​យើង​ទៀត​ហើយ។


«អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!”


នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ យើង​នឹង​ឲ្យ​ពែង​នៃ​ទុក្ខ​ទោស ​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។


អ្នក​មិន​ទទួល​កិត្តិយស​ទេ ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាស ដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ! ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា ភាព​អាម៉ាស់​វិញ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម