កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។
សុភាសិត 9:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ ព្រះគម្ពីរខ្មែរសាកល នាងបានសម្លាប់សត្វ លាយស្រាទំពាំងបាយជូរ ក៏រៀបតុអាហាររបស់ខ្លួនជាស្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ នឹងរៀបតុស្រេចហើយ អាល់គីតាប ប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ |
កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។
អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរ ដែលគេសម្រាំងយ៉ាងល្អ។