សុភាសិត 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ ព្រះគម្ពីរខ្មែរសាកល នៅក្បែរទ្វារក្រុង នៅខ្លោងទ្វារទីក្រុង នៅច្រកចូលទ្វារ ទាំងស្រែកយ៉ាងខ្លាំងថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា អាល់គីតាប ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ |
បណ្ដាជនទាំងឡាយអើយ! ខ្ញុំស្រែកហៅអ្នករាល់គ្នា ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។
ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ* និងនៅក្នុងព្រះវិហារ* ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។
«សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ ដែលផ្ដល់ជីវិតនេះ ឲ្យប្រជាជនស្ដាប់ទៅ»។