លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួចឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបិកា ជាភរិយារបស់លោក។
សុភាសិត 7:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង ព្រះគម្ពីរខ្មែរសាកល ដ្បិតពីបង្អួចផ្ទះរបស់ខ្ញុំ ខ្ញុំបានអើតមើលតាមចម្រឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតឪពុកបានមើលតាមបង្អួច ហើយតាមប្រឡោះវាំងននទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ អាល់គីតាប មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង |
លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួចឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបិកា ជាភរិយារបស់លោក។
ពេលហិបរបស់ព្រះអម្ចាស់ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីព្រះបាទសូល អើតតាមបង្អួច ឃើញព្រះបាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។
ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។
ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ?