ស្ដេចអ៊ីស្រាអែលប្រាប់គេឲ្យទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
សុភាសិត 27:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ ព្រះគម្ពីរខ្មែរសាកល កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ អាល់គីតាប កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ |
ស្ដេចអ៊ីស្រាអែលប្រាប់គេឲ្យទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយព្រះរាជាទៀត។
ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ
មនុស្សពុំអាចដឹងហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាលបានឡើយ គ្មាននរណាម្នាក់ប្រាប់ឲ្យគេដឹងទេ។
គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។
ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក »។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!។
ព្រះអម្ចាស់នឹងប្រគល់ព្រះករុណា ព្រមទាំងអ៊ីស្រាអែល ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែក ព្រះករុណា ព្រមទាំងបុត្រារបស់ព្រះករុណា នឹងទៅជួបទូលបង្គំនៅស្ថានមនុស្សស្លាប់ ហើយព្រះអម្ចាស់នឹងប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃពួកភីលីស្ទីន»។