តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ?
សុភាសិត 24:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពិចារណាមើលអ្វីៗដែលខ្ញុំបានឃើញ ហើយដកស្រង់បានមេរៀនដូចតទៅ: ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏សង្កេតមើល ហើយផ្ចង់ចិត្ត ខ្ញុំបានឃើញ ហើយបានទទួលយកសេចក្ដីប្រៀនប្រដៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត ក៏យល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា អាល់គីតាប ខ្ញុំពិចារណាមើលអ្វីៗដែលខ្ញុំបានឃើញ ហើយដកស្រង់បានមេរៀនដូចតទៅ: |
តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ?
បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក
រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។
ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចបុព្វបុរសឡើយ។
ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងរឿងនេះ នាំគ្នាភ័យខ្លាច ហើយលែងប្រព្រឹត្តអំពើដ៏អាក្រក់ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា។
ប្រជាជនទាំងអស់នៅក្នុងទីក្រុងត្រូវយកដុំថ្មគប់សម្លាប់កូននោះ។ ធ្វើដូច្នេះ អ្នកលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ជនជាតិអ៊ីស្រាអែលទាំងមូលដឹងរឿងនេះ ហើយគេនឹងភ័យខ្លាច»។
ប្រសិនបើពួកគេមានប្រាជ្ញា នោះពួកគេមុខជាពិចារណា ហើយយល់ថា នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។