រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
សុភាសិត 2:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។ ព្រះគម្ពីរខ្មែរសាកល ផ្លូវរបស់ពួកគេក្ងិចក្ងក់ ហើយគន្លងរបស់ពួកគេវៀចវេរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្លូវគេសុទ្ធតែក្ងិកក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ អាល់គីតាប អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។ |
រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាចព្រះអម្ចាស់ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។
អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។
ព្រះអង្គជ្រាបថា អ្នករាល់គ្នាក្បត់ព្រះអង្គ ដោយអ្នករាល់គ្នាមានមារយាទបែបនេះ អ្នករាល់គ្នាមិនមែនជាបុត្រធីតា របស់ព្រះអង្គទៀតទេ អ្នករាល់គ្នាជាមនុស្សអប្រិយ និងមានចិត្តវៀចវេរ។
ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក